អ្នកពាក់នាឡិកា iWatch អាចនឹងបង្កើតកំហុសទាំងនេះដោយមិនដឹងខ្លួន

Apple Watch ឬ​ហៅ​ក្រៅ​ថា iWatch ​បាន​ចេញ​ដល់​ជំនាន់ Series 5 រួច​ហើយ។ លើស​ពី​នេះ​ទៀត​ វា​ក៏​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​លើ​គេហទំព័រ​បរទេស​ល្បីៗ​នានា​ក្រោយ​ពេល​ដែល​មុខងារ​សំខាន់​ខ្លះ​អាច​ជួយ​អាយុ​ជីវិត​អ្នក​ប្រើប្រាស់​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ ចង់​បង្ហាញ​អ្នក​អាន​​ឬ​អ្នក​កំពុង​​ជា​ម្ចាស់​នាឡិកា​ដៃ​ដ៏​ទំនើប​នេះ​ពី​មុខងារ​មាន​សារៈសំខាន់ដូចជា fitness tracking, heart rate សេនសឺរ ឬ communication features​ ​និង​ទម្លាប់​មួយ​ចំនួន​ដែល​មិនធ្លាប់​គិត​ដល់៖

១០) ​ពាក់​មិន​បាន​ត្រឹម​ត្រូវ- សំដៅដល់មុខងារ heart rate accuracy បើពាក់តឹងពេក ក៏លទ្ធផលបង្ហាញថា ចង្វាក់បេះដូងលោតញាប់ បើពាក់ធូរពេក វាវាស់ចង្វាក់បេះដូងមិនបានត្រឹមត្រូវ


៩) ​​ភ្លេចបើកមុខងារ Safety Features ជំនួយពេលមានអាសន្នណាមួយ


៨) ភ្លេចអាប់ដែតមុខងារ Health Data ឲ្យស្របនឹងជំនាន់ WatchOS ចុងក្រោយបង្អស់


៧) មិនដែលគិតថា ថ្ម Apple Watch ចេះខូចដែរ ឬខ្វះតំហែទាំជាប្រចាំ


៦) កុំសម្អាតវាជាមួយទឹកសាប៊ូផ្សេងៗ ឬកុំសម្អាតពេលវាឡើងកម្ដៅខ្លាំង បណ្ដាលឲ្យងាយខូច


៥) មិនបានបើកប្រើមុខងារ Lesser-Known Features សំដៅដល់មុខងារ Apple Pay អាចប្រើបានលើនាឡិកាដូចទូរសព្ទដែរ


៤) ភ្លេចបើកប្រើមុខងារ Health Motivation


៣) ឧស្សាហ៍កំណត់មុខងារសុវត្ថិភាពលើ Apple Watch ឲ្យដូច Facebook ដែរព្រោះវាក៏ភ្ជាប់អ៊ីនធើណិតដូចគ្នា


២) អាងតែវាមាំ បណ្ដោយឲ្យទង្គិចខ្លាំងៗរហូតដល់បែកអស់ ឬភ្លេចបិទ Screen protector


១) អាប់ដែតឡើងជំនាន់ WatchOS ចុងក្រោយបង្អស់

Source: Sabay

Comments